Yearendyearend1140x150

ក្រសួងការបរទេសចិនប្រកាសស្វាគមន៍«ផ្លែស្វាយស្រស់»កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ហួ ឈុន អ៊ីង(Hua Chun Ying)អ្នកនាំពាក្យក្រសួងការបរទេសចិន

ភ្នំពេញ៖ក្រសួងកសិកម្មកម្ពុជា និងស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៧ ឧសភា បានសម្ផោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាលើកដំបូង។ក្នុងកម្ពុជាវិធីនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា សម្រាប់ឆ្នាំ២០២១នេះ កម្ពុជាមានគម្រោងនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ ១០​ម៉ឺនតោន។ការប្រកាសនេះ ត្រូវបានក្រសួងការបរទេសចិនប្រកាសស្វាគមន៍«ផ្លែស្វាយស្រស់»កម្ពុជាយ៉ាងកក់ក្តៅ។

លោកស្រី ហួ ឈុន អ៊ីង(Hua Chun Ying)អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៤ ឧសភានេះថា ផ្លែស្វាយដែលមានគុណភាពខ្ពស់របស់កម្ពុជាអាចនាំចូលទីផ្សារចិនបាន គឺភាគីចិនមានការរៀបចំជាពិសេសមួយចំនួន។

ក្នុងសន្និសីទសារព័ត៌មានអ្នកកាសែតម្នាក់បានចោទសួរ លោកស្រី ហួ ឈុន អ៊ីង ថា៖ ថ្មីៗនេះពិធីនាំចេញផ្លែស្វាយលើកដំបូងរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយគេរំពឹងថាផ្លែស្វាយកម្ពុជាប្រមាណ១០ម៉ឺនតោននឹងនាំចូលក្នុងទីផ្សារប្រទេសចិននាឆ្នាំនេះ។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ តើប្រទេសចិនបានចាត់វិធានការពិសេសអ្វីដែររឺទេ ដើម្បីអនុញ្ញាតិក្នុងការនាំចូលផ្លែស្វាយពីប្រទេសកម្ពុជា?

ជាការឆ្លើយតបលោកស្រី ហួឈុនអ៊ីង បានថ្លែងថា  ផ្លែស្វាយដែលមានគុណភាពខ្ពស់របស់កម្ពុជាអាចនាំចូលក្នុងទីផ្សារចិននាពេលនេះ គឺភាគីចិនមានការរៀបចំជាពិសេសមួយចំនួន។

លោកស្រីបន្តថា៖ ក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធទាំងអស់បានជំនះរាល់ឧបសគ្គនិងការលំបាកនៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចំងាយធ្វើការត្រួតពិនិត្យតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មលើកនេះប្រកបដោយប្រសិទ្ធភាព។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានអះអាងថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបានបំពេញតំរូវការអ្នកប្រើប្រាស់ក្នុងទីផ្សារប្រទេសចិន ធ្វើអោយ“កន្ត្រកផ្លែឈើ”របស់ប្រជាជនចិនមានផ្លែឈើកាន់តែសំបូរបែប ហើយម្យ៉ាងវិញទៀតវាពិតជាបានជួយដល់ប្រជាកសិករកម្ពុជាបង្កើននូវប្រាក់ចំណូល និងឆ្លងផុតពីការលំបាកនៃជំងឺរាតត្បាតកូវីដ១៩ ដោយទទួលបានការយកចិត្តទុកដាក់ និងការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។

លោកស្រីហួឈុនអ៊ីង ថ្លែងថា “ មើលទៅវាហាក់គ្រាន់តែជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្លែស្វាយតែប៉ុណ្ណោះ ប៉ុន្តែវាបានបញ្ជាក់អោយកាន់តែច្បាស់ថែមទៀតថា មិត្តភាពរវាងចិននិងកម្ពុជាគឺមានភាពស្និទ្ធស្នាលដូចបងប្អូនយ៉ាងពិតប្រាកដ”

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តដែកថែបរបស់ប្រទេសកម្ពុជានៃសហគមន៍វាសនារួមគ្នា ភាគីចិននឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅលើគ្រប់វិស័យ ដោយរួមទាំងក្នុងវិស័យផលិតផលកសិកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ពិតប្រាកដនិងជាក់ស្តែងកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ឧសភា សារព័ត៌មានស៊ីស៊ីថាមស៍ជាភាសាចិន បានចុះផ្សាយយ៉ាងលំអិតអំពីពិធីសម្ផោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាលើកដំបូង។ក្នុងអត្ថបទ ស៊ីស៊ីថាមស៍ជាភាសាចិនបានស្រង់ប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថា "កម្ពុជាព្យាករណ៍ថាអាចនឹងមានផ្លែស្វាយស្រស់កម្ពុជា១០ម៉ឺនតោនអាចនឹងនាំទៅទីផ្សារចិន"


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង