Cctimesw1140xh150cm copy

«វ៉ាក់សាំងស៊ីណូវ៉ាក់»បង្ហាញពីប្រសិទ្ធភាពខ្ពស់នៅក្នុងការសិក្សាមួយនៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បុគ្គលិកក្រុមហ៊ុនវ៉ាក់សាំងស៊ីណូវ៉ាក់

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី បានចេញផ្សាយនូវទិន្នន័យសំខាន់ៗ បញ្ជាក់ថា៖ ប្រសិទ្ធភាពនៃការការពាររបស់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន គឺពិតជាខ្ពស់លើសពីលទ្ធផលពិសោ ធន៍(Clinical Trial)ទៅទៀត។លទ្ធផលស្រាវជ្រាវនេះ គឺបន្ទាប់ពីមានបណ្តាញសារព័ត៌មានលោកខាងលិចតែងតែសង្ស័យអំពីគុណភាពរបស់វ៉ាក់សាំងរបស់ចិន។

ទីភ្នាក់ងារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ឧសភា បានបង្ហាពីរបាយការណ៍នៃការសិក្សាមួយដែលមានចំណងជើងថា៖ “នាពេលបច្ចុប្បន្ននេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចិនមានប្រសិទ្ធិភាពខ្លាំងជាងគេនៅលើពិភពលោក”។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដក់ស្រង់សំដីរបស់លោក Budi Gunadi Sadikin រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយថា៖ ប្រទេសឥណ្ឌូណេស៊ី បានតាមដានរយៈពេល២៨ថ្ងៃនៃស្ថានភាពរបស់បុគ្គលិកពេទ្យចំនួន ២៥៣៧៤ នាក់នៅទីក្រុងហ្សាកាតាដែលបានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី២រួចហើយ។

ជាលទ្ធផលបង្ហាញថា នៅរយៈពេល៧ថ្ងៃបន្ទាប់ពីពួកគេចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី២រួចហើយ គឺ ១០០ភាគរយ បានជៀសផុតពីការស្លាប់ដោយសារជំងឺកូវីដ១៩ និង ៩៦ភាគរយជៀសផុតពីការចូលសម្រាកមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩។

បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានបន្តទៀតថា ៩៤ភាគរយនៃបុគ្គលិកពេទ្យដែលទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី២រួចមិនឆ្លងជំងឺកូវីដ១៩ ដែលនេះជាលទ្ធផលដ៏អស្ចារ្យបំផុត ដែលប្រសិទ្ធភាពនៃការការពាររបស់វ៉ាក់សាំងនេះ គឺពិតជាខ្ពស់លើសពីលទ្ធផលនៃការសាកល្បងព្យាបាលទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង