Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងប្រើ«ផ្កាយរណបចិន» BeiDou GPS ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រសួសាធរណៈការ និងដឹកជញ្ជូន

ភ្នំពេញ៖ ផ្កាយរណបចិន BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា ព្រោះវាមានសារៈប្រយោជន៍នៅក្នុងការស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត ការបើកបរហួសល្បឿនកំណត់ជាដើម។ នេះបើតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រសួសាធរណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា ក្រសួងបានត្រៀមលក្ខណៈជាស្រេចក្នុងការសហការលើការជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជា ជាប្រយោជន៍ដល់ការដឹកជញ្ជូនហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសំណូមពរឱ្យក្រុមហ៊ុនជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលាដើម្បីក្រសួងអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំងអាចប្រើប្រាស់ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាចុងឆ្នាំ២០២១ខាងមុខនេះ។

គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០៕

នាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC)


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង