ភ្នំពេញ៖អ្នកជំងឺកូវីដ-១៩ម្នាក់ដែលមានលេខសម្គាល់ F1-36-07 នៅមន្ទីរពេទ្យហ្លូងម៉ែ បានលួចសរសេរសំបុត្រទុកនៅកន្លែងសម្រាកមួយច្បាប់ជូនដល់ក្រុមគ្រូពេទ្យ បន្ទាប់ពីជំងឺកូវីដរបស់ខ្លួនបានជាសះស្បើយ ហើយបានចាកចេញពីមន្ទីរពេទ្យ។
យោងតាមសំណេរក្នុងសំបុត្រដែលបានបន្សល់ទុកបានសរសេរអរគុណ ចំពោះក្រុមគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យហ្លូងម៉ែដែលបានលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រចាំងនឹងជំងឺកូវីដ-១៩ ហើយក៏បានសូមអរគុណដល់លោកគ្រូទាំងអស់ដែលបានមើលថែអ្នកជំងឺដោយយកចិត្តទុកដាក់បំផុតដល់អ្នកជំងឺបានជាសះស្បើយ។
សំណេររបស់អ្នកជំងឺនេះ បានអង្រួនដល់ប៉េះដូងរបស់ក្រុមគ្រូពេទ្យមួយចំនួន។គ្រូពេទ្យម្នាក់តាមរយៈបណ្តាលសង្គមបានថ្លែងថា ទោះបីហត់ប៉ុណ្ណា ញើសហូរប៉ុណ្ណា និង អត់ងងុយគេងយ៉ាងណាក៌ មានកំលាំងចិត្តពេញវិញដែរ និង បានអរគុណ ចំពោះ សំណេរមួយនេះ។
ចំណែកឯកឧត្តមហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា(TYDA) បានសរសេរយ៉ាងខ្លីថា "អារម្មណ៏ពិតរបស់អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យហ្លួងម៉ែ...សូមអបអរប្អូនដែលបានជាសះស្បើយ"។
រីឯលោកជំទាវពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា(TYDA) បានអរគុណ និង សូមអបអរសាទរដែលបានជាសះស្បេីយពីជំងឺនេះ ហើយលោកជំទាវ បានចាត់ទុកសាររបស់ប្អូន គឺជាកំលាំងចិត្តអោយក្រុមការងារយេីងមានកំលាំងចិត្តក្នុងការបន្តការងារនេះទៀត៕

