ភ្នំពេញ៖ ជារាងរាល់ឆ្នាំអគ្គិសនីកម្ពុជា បានចូលរួមខាតបង់ជាង១០០លានដុល្លារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់«ថាមពលអគ្គិសនី»មានតម្លៃថោក ហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលរាជរដ្ឋាភិបាលមានលទ្ធភាព។នេះបើយោងតាមប្រសាសន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍។ក្នុងបទសម្ភាសន៍ ឯកឧត្តម កែវ រតនៈ បានពន្យល់ពីមូលហេតុដែលកំណើនថាមពលអគ្គិសនីកើនឡើងនៅរយៈពេលចុងក្រោយនេះផងដែរ។