Yearendyearend1140x150

ត្រឹមថ្ងៃទី១១ឧសភាកម្ពុជា«ទទួលបានវ៉ាក់សាំង»ជាង៤លានដូស ខណៈផែនការ២៦លានដូស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ១១ ឧសភានេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បានជាង ៤លានដូសរួចមកហើយ។ហើយផែនការទិញវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន១៣លាននាក់។នេះបើយោងតាមការអះអាងរបស់ក្រសួងសុខាភិបាល។

ក្នុងចំណោមវ៉ាក់សាំងជាង៤លានដូសនោះមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានសម្រេចចិត្តបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»របស់ប្រទេសចិនចំនួន​៥លាន​ដូសបន្ថែមទៀត។ការសម្រេចបញ្ជាទិញវ៉ាក់សាំងចិនបន្ថែមចំនួន៥លានដូសបន្ថែមពេលនេះនឹងធ្វើឱ្យផែនការវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូសសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន១៣លាននាក់។

គួរបញ្ជាក់ថា នៅថ្ងៃទី ១១ ឧសភានេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង