Smart saver cctime web bannertif

ច្រត់ព្រះនង្គ័ល៖គោឧសភរាជស៊ី«ស្រូវ,ពោត៩៥%និងសណ្តែក៨០%»ប្រថ្នូលពីបុរាណបានទិន្នផលខ្ពស់ឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥។

កំពង់ឆ្នាំង៖ប្រទេសកម្ពុជា នៅថ្ងៃទី ១៥ ឧសភានេះ បានរៀបចំព្រះរាជពិធី«ច្រត់ព្រះនង្គ័ល»ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ក្នុងចំណោមអាហារទាំង៧មុខ គោឧសភរាជ ស៊ី«ស្រូវ,ពោត»ច្រើនជាងគេ តាមប្រថ្នូលពីបុរាណ គឺបង្ហាញថាបានទិន្នផលខ្ពស់ឆ្នាំនេះ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខ ជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និង ដាំណាំផ្សេងៗរបស់ប្រជាកសិករ និង ផ្សងមើលប្រផ្នូលស្រុក ទេស តាមរយៈគោឧសភរាជ។ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូធ្យពាក្យអធិដ្ឋានផ្សងគោឧសភរាជ ទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹករបស់៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗរួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និង ស្រា១តុ។

តាមរយៈលទ្ធផល ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥នេះ ការបរិភោគរបស់ គោឧសភរាជ បានបង្ហាញថា ស្រូវ ពោត បានទទួលផល ៩៥% និង សណ្ដែក ៨០ %។តាមប្រថ្នូលនៅឆ្នាំនេះ កសិផល ស្រូវ ពោត និង សណ្ដែត គឺនឹងទទួលបានទិន្នផលល្អ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុក​ជាវ​ប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គ​តែ​ង​តែ​ដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណា​ជាអម្ចាស់ជីវិតលើ​ត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបាន​ចូលរួម​ក្នុងព្រះរាជបវេណី​ដ៏សំខាន់មួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង