Yearendyearend1140x150
Img 0571

«វ៉ាក់សាំងស៊ីណូវ៉ាក់»៥០ម៉ឺនដូសនឹងមកដល់កម្ពុជាស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសនឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភា ខណៈ៥០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី ១៥ ឧសភា។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសនឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភា ស្អែកនេះ ហើយវ៉ាក់សាំងទាំងអស់នេះនឹងចាក់ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

សម្តេច ហ៊ុន សែន ៖ «សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ»។

សម្តេច ហ៊ុន សែន បានវាយតម្លៃពីស្ថានភាពចាក់វ៉ាក់សាំងរបស់ក្រុងកងទ័ពជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមដែលជាសញ្ញាណល្អប្រសើរ ហើយធ្វើឱ្យចំនួនពលរដ្ឋចាក់វ៉ាក់សាំងបង្ករកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាកើនឡើងរហូតដល់១លាន៥សែននាក់ ស្នើនឹង១៥ភាគរយ។

តែយ៉ាងណា សម្តេច ហ៊ុន សែន បានបញ្ជាឱ្យក្រុមការងារបន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមបន្លែមទៀត ខណៈដែលវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្ដេច បានស្នើឱ្យគណៈកម្មការបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនប្រជាជនទាំងអស់ក្នុងតំបន់ក្រហមនោះ ជាពិសេសគឺជនពិការ ជនចាស់ជរា និងព្រះសង្ឃ ដោយកុំឱ្យមានការបារម្ភនឹងបញ្ហាខ្វះវ៉ាក់សាំង ព្រោះវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង