Cctimesw1140xh150cm copy

សមាគមន៍ត្រកូលលឹមប្រគល់អំណោយជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សមាគមន៍ត្រកូល លឹម និងសមាគមន៍សហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ នៅព្រឹកថ្ងៃទី ៨ ឧសភានេះ បាននាំយកអំណោយដែលខ្លួនប្រមូលបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តមហ៊ុន ម៉ាណែត ជាតំណាង។

លោក លឹម ស៊ីង តំណាង សមាគមន៍ត្រកូល លឹម បានថ្លែងថា កន្លងមកតាំងពីផ្ទុះឆ្លងជំងឺកូវីដនៅកម្ពុជា សមាគមន៍បានទាក់ទងទៅសមាគន៍អនិកជនចិនក្រៅប្រទេសនៃក្រុងហួយចូវ ខេត្តក្វាងតុងប្រទេសចិនដោយបានចេញលិខិតស្នើសុំជួយជ្រុមជ្រែងពីក្រៅប្រទេសជួយរាជរដ្ឋាភិបាល។

ជាលទ្ធផលមកដល់ពេលនេះ សមាគមន៍បានបែងចែងឧបត្ថម្ភជូនកងទ័ពជើងគោកនូវម៉ាស់ធម្មតាចំនួន ២៥ម៉ឺន និងម៉ាស់ N95 ចំនួន១ម៉ឺន កាកបាទក្រហមកម្ពុជាម៉ាស់ធម្មតា៥ម៉ឺន និងម៉ាស់ N95 ១ម៉ឺនម៉ាស់ ជូនសាលារាជធានីភ្នំពេញ ១៥ម៉ឺនម៉ាស់ និង N95 ៥ពាន់ម៉ាស់ និងខេត្តព្រះវិហារចំនួន៥ម៉ឺនម៉ាស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអរគុណសមាគមន៍ត្រកូល លឹម និង សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាប្រយុទ្ធនឹងជំងឺកូវីដ-១៩។ឯកឧត្តម ឧត្តមសេនីយ៍ឯក នឹងនាំយកអំណោយទាំងអស់នេះ យកទៅប្រើប្រាស់តាមការចាំបាច់។

ក្រោយបញ្ចប់កម្មវិធី ភាគីព័ន្ធក្នុងកម្មវិធីបានបង្ហាញពីភាពជឿជាក់ថា ក្រោមការដឹងនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជានឹងយកឈ្នះនូវជំងឺកូវីដ-១៩ បានកាន់តែឆាប់រហ័ស ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងវិលត្រឡប់សភាពដើមវិញ សេដ្ឋកិច្ចសង្គមជាតិនឹងរីកចម្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង