Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ការនាំចេញ"ស្វាយស្រស់"កម្ពុជាទៅកាន់ទីផ្សារចិននឹងចាប់ផ្តើមនៅថ្ងៃស្អែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែស្វាយសម្រាប់នាំទៅទីផ្សារចិន (រូបភាព៖ CPC)

ភ្នំពេញ៖ ពិធីសម្ភោធការនាំចេញស្វាយស្រស់ដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារចិន នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ ពិធីសម្ពោធនេះនឹងរៀបចំឡើងនៅក្រុមហ៊ុនមួយស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានអះអាងថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះក្នុង១ឆ្នាំទៅកាន់ទីផ្សារចិន។ ប៉ុន្តែ រដ្ឋមន្ត្រីបានដាក់ក្តីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់រដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានកើនឡើង បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ។

ផ្លែស្លាយភាគច្រើនដែលនាំចេញទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន។

គួរបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង