
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៦ ឧសភានេះ បានសម្រេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ និងមានលិខិតបញ្ជាក់សុខភាពអាចចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ(តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស)។
យោងតាមសេចក្តីជូនដំណឹង បានជ្រាបថា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ(តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ ដូចខាងក្រោម ៖
១-ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យ
ថែទាំ និងព្យាបាលអ្នកជំងឺកូវី៨-១៩ ឬ ២-ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ ឬ ៣-ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយ
ស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ៤-ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។ សេចក្តីជូនដំណឹងនេះត្រូវអនុវត្តចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ។