Yearendyearend1140x150
Img 0571

អគ្គិសនីកម្ពុជាឱ្យពលរដ្ឋជួយ«ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី»ដើម្បីរក្សាស្ថិរភាពបន្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី ២៩ មេសានេះ បានចេញសេចក្តីជូនដំណឹង ដល់អតិថិជនរបស់អគ្គិសនីកម្ពុជា និងបានអំពាវនាវដល់ពលរដ្ឋជួយ«ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី»ដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត។

អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ9 (COVID-19) អគ្គិសនីកម្ពុជានៅតែដំណើរការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា។ ដូច្នេះដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឱ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំង ក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជា មេត្តាព្យាយាម ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្តាដៃគូរដែលជាធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែលជិតបំផុតតាមដែលលោកអ្នកអាចធ្វើបាន។

ដោយឡែកចំពោះទីតាំងធំៗដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រអគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជននៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ ដោយអតិថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទដែលមានលើវិក្កយបត្ររៀងរាល់ម៉ោង ធ្វើការ។ ក្រៅពីនេះ អតិថិជនទាំងអស់ក៏អាចបង្វែរការទូទាត់តាមរយៈធនាគារមកកាន់គណនីណាមួយរបស់អគ្គិសនី កម្ពុជាដូចមានបង្ហាញជូនក្នុងតារាងភ្ជាប់មកជាមួយ រួចថតចម្លងឯកសារដែលបញ្ជាក់ថាបានទូទាត់រួច និងផ្ញើមកកាន់ លេខទូរស័ព្ទ 012 685 789 តាមរយៈ WhatsApp ឬ Telegram ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង