កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ដែលរស់នៅ «ខេត្តកំពង់ចាម» ក្នុងនោះមានកម្មករ-កម្មការីនី ចំនួន ៣៨នាក់ ធ្វើការនៅ«រោងចក្រ (ស៊ិកផ្លើស)» ស្រុកមុខកំពូល ខេត្តកណ្តាល និង«រោងចក្រ 7NG (៧អិនជី)» ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង«កុមារីម្នាក់»ទៀត អាយុ ០៤ឆ្នាំ ឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ជូនដល់ពលរដ្ឋដែលរស់នៅ«ឃុំកងតាណឹង, ឃុំព្រែកកុយ ,ឃុំល្ពៅ និង ឃុំរកាអារ ស្រុកកងមាស, ឃុំប្រាំយ៉ាម, ឃុំមានជ័យ , ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ , ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម» ថា អ្នកជំងឺកូវីដ ជាពលរដ្ឋជនជាតិខ្មែរទាំង ៣៩នាក់ ដែលក្នុងនោះមាន៖ កម្មករ-កម្មការីនីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ ០៨នាក់ និងកុមារីម្នាក់អាយុ ០៤ឆ្នាំ ដែលបានឆ្លងពីម្តាយអ្នកកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហួត ដានី ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិកងតាណឹងទី៣ ឃុំកងតាណឹង ស្រុកកងមាស
២-ឈ្មោះ សាក់ យ៉ាង ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស
៣-ឈ្មោះ ខន ស្រីលី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស
៤-ឈ្មោះ ជឿន សុម៉ាលី ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស
៥-ឈ្មោះ ឃឹម សារឹម ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស
៦-ឈ្មោះ ជ័យ ចាន់ណាក់ ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស
៧-ឈ្មោះ ម៉ាយ រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស
៨-ឈ្មោះ ភិន ហៀម ភេទស្រី អាយុ ៣៩ឆ្នាំ នៅភូមិកងតាណឺងទី១ ឃុំកងតាណឹង ស្រុកកងមាស
៩-ឈ្មោះ រឿន ថារី ភេទស្រី អាយុ ៣៩ឆ្នាំ នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស
១០-ឈ្មោះ ចេង ឈុនលី ភេទស្រី អាយុ ៣៣ឆ្នាំ នៅភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស
១១-ឈ្មោះ ខូក សារុន ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស
១២-ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស
១៣-ឈ្មោះ សឹម ធីដា ភេទស្រី អាយុ ៣៩ឆ្នាំ នៅភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស
១៤-ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស
១៥-ឈ្មោះ គង់ សារិន ភេទស្រី អាយុ ២១ឆ្នាំ នៅអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស
១៦-ឈ្មោះ រ៉ន ម៉ាឃីម ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស
១៧-ឈ្មោះ យង់ សុខទី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស
១៨-ឈ្មោះ ឡុង លីដា ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស
១៩-ឈ្មោះ ថុស សំអាន ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិជ្រោយក្របៅ ឃុំរការអារ ស្រុកកងមាស
២០-ឈ្មោះ លឹម បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស
២១-ឈ្មោះ សឿន គឹមលាង ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស
២២-ឈ្មោះ ផន គឹមស្រី ភេទស្រី អាយុ ៣១ឆ្នាំ នៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស
២៣-ឈ្មោះ ផេង គឹមលី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិព្រែកលីវទី៣ ឃុំរការអារ ស្រុកកងមាស
២៤-ឈ្មោះ សល់ ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិស្វាយស្រណោះ ឃុំរកាគារ ស្រុកកងមាស
២៥-ឈ្មោះ ហ៊ាង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ
២៦-ឈ្មោះ ស៊ុំ ស្រីពៅ ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ
២៧-ឈ្មោះ ប៉ាក ស្រីយ៉ា ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ
២៨-ឈ្មោះ សុះ ណាវី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ
២៩-ឈ្មោះ ថន សារ៉ូ ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ
៣០-ឈ្មោះ ណយ ចន្ថា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ
៣១-ឈ្មោះ ម៉ន សាវេត ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
៣២-ឈ្មោះ ពុយ ណាវ ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
៣៣-ឈ្មោះ សឿន ធឹម ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
៣៤-ឈ្មោះ ប៉ាន់ ម៉ី ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
៣៥-ឈ្មោះ ញឹម ស្រេង ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
៣៦-ឈ្មោះ ឯក សូនី ភេទស្រី អាយុ ៥២ឆ្នាំ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ
៣៧-ឈ្មោះ សំ សុខរ៉ា ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ
៣៨-ឈ្មោះ គឿន ម៉ៅ ភេទស្រី អាយុ ៣២ឆ្នាំ នៅភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ
៣៩- កុមារីឈ្មោះ ម៉ៅ បញ្ញា អាយុ ៤ឆ្នាំ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ អំពីអ្នកជំងឺកូវីដទាំង ៣៩នាក់ខាងលើហើយ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល ១៤ថ្ងៃ នៅទីតាំងភូមិ-ឃុំមួយចំនួន ដែលពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះមាន៖
- ស្រុកកងមាស ៖ ឃុំកងតាណឹង ឃុំស្តៅ និងឃុំរកាគារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ។
- ស្រុកបាធាយ ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កែប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា !
- ស្រុកស្រីសន្ធរ ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត ហើយក៏ធ្វើការសំណូមពរ និងអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ ដូចជា ពលរដ្ឋដែលរស់នៅភូមិឃុំ-សង្កាត់ និងបងប្អូន កម្មករ កម្មការិនី និងមិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចខាងលើនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
ដោយឡែកបងប្អូន ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» តាមការណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមួយនេះ៕