
វៀតណាម៖ នាយកដ្ឋានដឹកជញ្ចូនវៀតណាម(HCMC) បានស្នើសុំអ្នកបើកតាក់ស៊ីនិងឡានក្រុងទាំងអស់បដិសេធសេវាកម្មចំពោះអ្នកដែលចូលប្រទេសវៀតណាមដោយខុសច្បាប់ព្រោះខ្លាចមានការឆ្លងសហគមន៍ (Covid-19)។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីមានការកើនឡើងនៃការឆ្លងសហគមន៍នៅក្នុងប្រទេសជិតខាង ដែលបានទទួលរងនូវការឆ្លងសហគមន៍ Covid-19 ដ៏ខ្លាំងបំផុត ។
កាសែតLao Dong បានដកស្រង់សម្តីលោក Do Ngoc Hai ប្រធានគ្រប់គ្រងការដឹកជញ្ជូនផ្លូវថ្នល់របស់នាយកដ្ឋានបាននិយាយថា នាយកដ្ឋាននេះស្នើឱ្យមានការត្រួតពិនិត្យការដឹកជញ្ជូនកាន់តែខ្ពស់នៅតំបន់ព្រំដែនភាគនិរតីនៃប្រទេសវៀតណាម។
នៅព្រឹកថ្ងៃពុធក្រុមជនជាតិវៀតណាមមួយក្រុមមានស្ត្រីពីរនាក់និងបុរសម្នាក់បានឆ្លងចូលខេត្តTay Ninhតាមរយៈផ្លូវដែលមិនបានសម្គាល់។ អ្នកទាំងបីបានជិះតាក់ស៊ីពីទីរួមខេត្តតាន់បៀនទៅទីក្រុងហូជីមិញ។ អ្នកបើកតាក់ស៊ីដោយដឹងថាពួកគេមកពីតំបន់ដែលឆ្លងរាលដាលនៃជំងឺរាតត្បាតមួយភ្លាមៗនោះ បានត្រឡប់មកតាន់បៀនវិញ ហើយបានទាក់ទងទៅអាជ្ញាធរសុខាភិបាលដើម្បីធ្វើការពិនិត្យ។
បន្ទាប់មកអ្នកទាំងបីបានជិះឡានតាក់ស៊ីមួយផ្សេងទៀតទៅព្រលានយន្តហោះ ហើយបានហោះហើរទៅកាន់ទីក្រុងហាណូយនៅថ្ងៃដដែលមុនពេលធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេនៅភាគខាងជើង។ ចាប់តាំងពីពេលនោះមកមនុស្សទាំងអស់ត្រូវបានគេស្គាល់អត្តសញ្ញាណត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែកពីគ្នាហើយបានធ្វើតេស្តិ៍អវិជ្ជមាន។អាជ្ញាធរ HCMC បច្ចុប្បន្នកំពុងតាមចាប់អ្នកដែលបានទាក់ទងជាមួយអ្នកទាំងបីចាប់តាំងពីពួកគេបានចូលក្នុងទីក្រុង។
យោងតាមពិធីការបង្ការ Covid-19 មនុស្សគ្រប់គ្នាដែលចូលប្រទេសវៀតណាមពីបរទេសត្រូវបានគេដាក់ឲ្យនៅដោយឡែករយៈពេល ១៤ ថ្ងៃហើយត្រូវធ្វើតេស្តយ៉ាងហោចណាស់ពីរដង៕