Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

យោធាផ្កាយ២ ស៊ុំ ពៅ រងការចោទថារត់ពន្ធជនជាតិចិន២៨នាក់ពីភ្នំពេញទៅស្វាយរៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖មន្ដ្រីយោធាផ្កាយពីរម្នាក់ឈ្មោះ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ  ត្រូវបានរង់ការចោទប្រកាន់ពាក់ព័ន្ធការរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅស្វាយរៀង។មន្ត្រីយោធារូបនេះ អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ។

តាមរយៈសារជាសំឡេង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរម្នាក់ឈ្មោះ ស៊ុំ ពៅ ក្រោយពាក់ព័ន្ធការរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅស្វាយរៀង។

បើតាមនាយឧត្តមសេនីយ៍ វង្ស ពិសេន ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា  "ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។

ចំពោះជនជាតិចិនទាំង២៨នាក់វិញ តាមការអង្កេតករណីកន្លងមក ជនជាតិចិនចូលចិត្តចល័តទាំងក្រុមអស់នោះភាគច្រើនពាក់ពាន់នឹងការលួចប្រកបរបរល្បែងអនឡាញដែលខុសច្បាប់ប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង។


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: ចិន
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង