Cctimesw1140xh150cm copy

អាជ្ញាធរខេត្តកំពង់ចាមរកឃើញ«០៤នាក់ទៀត»ឆ្លងជំងឺកូវីដនៅស្រុកចំការលើ និងស្រុកស្រីសន្ធរ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ មេសានេះ បានរកឃើញមានករណីវិជ្ជមានកូវីដ-១៩ លើ«មនុស្សចំនួន ០៤នាក់» ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នៅស្រុកចំការលើ និងស្រុកស្រីសន្ធរ  រួមមាន បុរសម្នាក់ អាយុ ២៥ឆ្នាំ , ស្ត្រីម្នាក់អាយុ ២៧ឆ្នាំ ស្ត្រីម្នាក់អាយុ ២៦ឆ្នាំ និងកុមារី អាយុ ៨ឆ្នាំ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបរាប់អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ ក្នុងខេត្តកំពង់ចាម ដូចតទៅ៖ ១-ឈ្មោះ «ស៊ុយ វ៉ាន់ណៃ» ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ។ ២-ឈ្មោះ «ឃាង សុខណា» ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។ ៣-ឈ្មោះ «ហួ ណាវ» ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។ ៤- កុមារី «សៅ គឹមហ័រ» អាយុ ៨ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពី «វិទ្យាស្ថានសុខភាពសាធារណៈ» ពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺកូវីដ-១៩ ទាំង០៤នាក់ខាងលើ  ហើយអ្នកជំងឺត្រូវបានបញ្ជូនពី«មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត» ទៅសម្រាកព្យាបាលនៅ«មន្ទីរពេទ្យខេត្តកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលនឹងករណីនេះបន្ថែមទៀត។

ជាលទ្ធផលបឋមដែលក្រុមការងារបានស្រាវជ្រាវរកឃើញ៖ 

១.១- អំពីប្រវត្តិដំណើបុរសឈ្មោះ ស៊ុយ វាន់ណៃ

- ធ្វើការរោងចក្រនៅសង្កាត់ចោមចៅដោយរស់នៅជាមួយករណីវិជ្ជមាន ឈ្មោះ កែន សំអាត 

- រហូតដល់ប្រហែល ១ខែមុន បានត្រឡប់មកស្រុកមុន កេន សំអាត ព្រោះប្រពន្ធកូនខ្ចី 

- ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ឈ្មោះ កែន សំអាត មកលេងផ្ទះស្ត្រីរូបនេះ 

- ថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានជួប និងទៅលេងផ្ទះអ្នកជំងឺតូវ៥-១៩ ឈ្មោះ កែន សំអាត។ 

- ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ជួនម្តាយទៅផ្សាចំការលើ (តែមិនបានចុះពីលើម៉ូតូទៅ)

- ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក

របស់រដ្ឋបាលខេត្ត ដោយសារប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ កែន សំអាត។ 

១.២- អ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ ស៊ុយ វ៉ាន់ណៃ

ក- ប៉ះពាល់ដោយផ្ទាល់ ៖ ចំនួន ១០នាក់ បានបញ្ជូនមកយកសំណាក ដាក់ឱ្យធ្វើចត្តាឡីស័កនៅ«មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត» និងបន្តស្រាវជ្រាវបន្ថែមទៀត។ 

ខ- អ្នកប៉ះពាល់ដោយប្រយោល៖ ក្រុមការងារកំពុងបន្តការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។ 

២.១- អំពីប្រវត្តិដំណើរស្តី្រឈ្មោះ ឃាង សុខណា

- ជាកម្មកររោងចក្រ GDM (លូ៥) រាជធានីភ្នំពេញ និងត្រលប់មកផ្ទះមើលថែកូនប្រហែល៤ខែ 

- នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក បានទៅសួរសុខទុក្ខ ករណីវិជ្ជមានកូវីដ.១៩ ឈ្មោះ ហួ ហ៊ា ដែលសំរាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ។ 

-នៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក ចេញពីមន្ទីរពេទ្យ បង្អែកស្រុកស្រីសន្ធរ ទៅទិញម្ហូបនៅផ្សារព្រែកពោធិ៍ (ទិញ ត្រី និងបន្លែ ) ដល់ម៉ោង ១១ និង០០នាទី ទើបត្រឡប់ទៅផ្ទះវិញ ។ 

-នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានទៅលេងផ្ទះអ្នកជិតខាង ឈ្មោះយាយ យ៉ាត។ 

-នៅថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ បានទៅលេងផ្ទះអ្នកជិតខាងឈ្មោះ ស៊ុន ឃុំ ។ 

- នៅថ្ងៃ១៦ ខែ មេសា ឆ្នាំ២០២១ ត្រូវបានគេបញ្ជូនគាត់ និងក្រុមគ្រួសារគាត់ ចំនួន ៧នាក់ មកចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ។ 

២.២- អ្នកពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឃាង សុខណា 

ក- ប៉ះពាល់ដោយផ្ទាល់ ៖ ចំនួន ១១នាក់ ក្នុងនោះសមាជិកគ្រួសារ ៧នាក់ និងអ្នកជិតខាង ៤នាក់ ត្រូវបានបញ្ជូនមកយកសំណាក ដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវបន្ថែមទៀត។ 

ខ- អ្នកប៉ះពាល់ដោយប្រយោល៖ ក្រុមការងារកំពុងបន្តការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។ 

៣.១- អំពីប្រវត្តិដំណើរស្រ្តីឈ្មោះ ហួរ ណាវ និងកូនស្រី សៅ គឹមហ័រ

- មុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅផ្ទះជាស្ត្រីមេផ្ទះ 

- ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ជូនបងប្រុសអ្នកជំងឺកូវីដ-១៩ឈ្មោះ ហួរ ហ៊ា ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលព្រែកពោធិ៍ និងនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ 

- ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យកម្ហូបអាហារឱ្យអ្នកជំងឺវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ទាំងព្រឹក និងល្ងាច។ 

- ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបាននាំមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដោយសារបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺឈ្មោះហួរ ហា។ 

៣.២- អ្នកពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ហួរ ណាវ និងកូនស្រី សៅ គឹមហ័រ

 ក- ប៉ះពាល់ដោយផ្ទាល់ ៖ ចំនួន ០៧នាក់ បានបញ្ជូនមកយកសំណាក់ជាត់ឱ្យធ្វើចត្តាឡីសំកនៅ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវបន្ថែមទៀត។

ខ- អ្នកប៉ះពាល់ដោយប្រយោល៖ ក្រុមការងារកំពុងបន្តការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង ០៤នាក់ ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ ដែលរស់នៅ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ, ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និង បងប្អូនកម្មករ កម្មការិនី មិត្តភ័ក្ត្រអ្នកជំងឺ ខាងលើ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារ ដោយឡែក អនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមហាប្រល័យនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង