Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៤៣១នាក់ និងជាសះស្បើយ ៣១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់បន្ថែមទៀត ក្នុងនោះមាន ៤២៩នាក់បានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៣១នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៤៣១នាក់ខាងលើ មានអ្នកជំងឺជំងឺ ២នាក់ជាជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរចូលកម្ពុជា ចំណែកអ្នកជំងឺទាំង ៤២៩នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២៧១នាក់ ហើយខេត្តព្រះសីហនុ ១៣៣នាក់, ខេត្តកណ្ដាល ១០នាក់, ខេត្តកំពង់ចាម ០៤នាក់ , ខេត្តតាកែវ ០៤នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តត្បូងឃ្មុំ ០១នាក់ , ខេត្តស្វាយរៀង ០១នាក់ , ខេត្តកំពង់ឆ្នាំង ០១នាក់ ,  ខេត្តកំពង់ធំ ០១នាក់ និងខេត្តកំពត ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៧៤៤៤នាក់ ជាសះស្បើយចំនួន ២៥៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៨៣៥នាក់ ហើយករណីស្លាប់ ៤៩នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង