
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី២០មេសានេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការ ទីរួមផ្សារកណ្តាល ជាបណ្ដោះអាសន្ន ក្រោយរកឃើញ អ្នកវិជ្ជមានកូវីត-១៩។
រដ្ឋបាលខណ្ឌដូនពេញបានប្រកាសផ្អាកជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។
