កំពង់ស្ពឺ៖រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលកើតជំងឺ covid 19។ទីតាំងនេះមានផ្ទៃដី ១០ ហិកតា មានអាគារសរុប ២៤ អាគារ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តម វី សំណាង នៅថ្ងៃទី ១៩ មេសានេះឯកឧត្តមបានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ហ្នឹងអាជ្ញាធរស្រុក ឃុំ ភូមិចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលបងប្អូនដែលកើតជំងឺ covid 19។ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី 10 ហិកតា មានអាគារសរុប 24 អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល100នាក់។



