Cc time web banner 054637

រកឃើញអ្នកវិជ្ជមានកូវីដម្នាក់«ធ្លាប់បានទៅចាក់វ៉ាក់សាំង»នៅ«ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ មេសា នេះ បានប្រកាសជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានដឹងថា មានករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១ករណី ក្នុងចំណោមអ្នក ដែលបានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយរកឃើញរកឃើញថា មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ 

យោងតាមក្រសួងសុខាភិបាល អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ខាងលើ ធ្លាប់ទៅចាក់វ៉ាក់សាំង»នៅ«ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» មានឈ្មោះថា «ជឺ ទេពី» ភេទស្រី អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅផ្ទះលេខ១៧E2 ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹងដដែលរបស់ក្រសួងវប្បធម៌ បានអះអាងថា អ្នកវិជ្ជមានកូវីដខាងលើនោះ ធ្លាប់ទៅពាក់ព័ន្ធជាមួយនឹង «អាជីវករលក់ដូរ នៅផ្សារចាស់» និងត្រូវជាសាច់ញាតិមន្ត្រីរាជការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ហើយបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីស្តីការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ និងរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ក្នុងករណីនេះ ប្រសិនឯកឧត្តម លោកជំទាវ លោក លោកស្រី មានអាការៈដូចជាគ្រនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែល មានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យ ខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល(ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះ ជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ស្ទឹងមានជ័យ)។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ដឹងខ្លួនថា បានពាក់ព័ន្ធផ្ទាល់ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តនៅកន្លែង ដូចបានកំណត់ខាងលើ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ក្នុងករណីស្ថានភាពសុខភាពមានការ វិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងជាសហគមន៍បន្តឆ្លងជាបន្តបន្ទាប់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង