
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រ និងលើកទឹកចិត្តចំពោះការបញ្ជូនអ្នកដែលល្មើសបម្រាមរបស់រាជរដ្ឋាភិបាលទៅតុលាការ។ការប្រកាសនេះ គឺបន្ទាប់ពីសម្តេចមើលឃើញថា មានប្រជាពលរដ្ឋមួយចំនួននៅតែបន្តល្មើស និងមិនគោរពតាមវិធានការរបស់រដ្ឋាភិបាល។
សម្តេចហ៊ុន សែន បានថ្លែងថា សម្រាប់មនុស្សណាក៏ដោយបើបំពានការវិធានការបិទខ្ទប់ ឬបំពានការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ សម្តេចលើកទឹកចិត្តចំពោះការបញ្ជូនអ្នកដែលល្មើសបម្រាមរបស់រាជរដ្ឋាភិបាលទៅតុលាការ ហើយសម្តេចរីករាយចំពោះវិធានការនេះ។
ជាមួយគ្នានេះ សម្តេចសុំការយោគយល់ជាប្រជាពលរដ្ឋម្តងទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខិតខំរួមគ្នាទប់ស្កាត់កុំឱ្យការឆ្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាវិលទៅរកសភាពដើមវិញ។