ភ្នំពេញ៖រដ្ឋាបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ មីនានេះ បានអំពាវនាវដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារភោជនីយដ្ឋា ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីដែលបានកក់ប្រាក់ មេត្តាកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមបង្កា និងទប់ស្កាត់ការរីករាលដាលកូវីដ ១៩។
