Cctimesw1140xh150cm copy

អាជ្ញាធរសម្រេចបិទផ្សារចាស់ ក្រោយមានអ្នកឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ បានសម្រេចបិទផ្សារចាស់ជាបណ្ដោះអាសន្ន ដើម្បីយកសំណាកអាជីវករលក់ដូរ ខណៈមានអ្នក បានប៉ះពាល់ដោយផ្ទាល់និងប្រយោល ជាមួយបុគ្គលដែលមានវិជ្ជមានកូវីដ១៩នៅក្នុងផ្សារ។ 

បើតាមលោកអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានជម្រាបឱ្យដឹងថា អាជ្ញាធរបានសម្រេចបិទផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយចំពោះអ្នកប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។

តាមការបញ្ជាក់ពីអាជ្ញាធរ មិនទាន់បានជម្រាបពីចំនួនអ្នកឆ្លងថាមានប៉ុន្មាននាក់នៅឡើយទេ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនកំពុងតែយកសំណាកពីក្រុមគ្រូពេទ្យនាព្រឹកនេះ។

សូមជម្រាបជូនថា ផ្សារចាស់គឺជាផ្សារទី២ហើយដែលបានបិទបន្ទាប់ពីផ្សារអូរឬស្សី ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ។ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង