Yearendyearend1140x150

ក្រសួងការងារ៖បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុប​១០លាន​នាក់ អាចបំពេញតម្រូវការវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្លាំងពលកម្មដែលកម្ពុជាមានបច្ចុប្បន្ន សរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់។នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៉ិត សំហេង។

បើតាមលោករដ្ឋមន្ត្រី កម្លាំងពលកម្មទាំងអស់នេះ ជាប្រភពដែលកម្ពុជាអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។ 

ការថ្លែងរបស់លោក អ៉ិត សំហេងយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម និង អ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ពន្ធក្រុមហ៊ុនថាឌីវៀតណាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្លាំងពលកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង