ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម»(Sinopharm) ចំនួន ៧០ម៉ឺនដូស ជាជំនួយឧបត្ថម្ភលើកទី២របស់ចិន មកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដែលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទនេះ ដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។
ដើម្បីចូលរួមជួយដល់មិត្តកម្ពុជាភាគីចិន និងជួយជាវ៉ាក់សាំងដល់កម្ពុជាចំនួន ៣០ម៉ឺនដូស បន្ថែមលើក្របខណ្ឌវ៉ាក់សាំង ១លានដូស មកដល់ពេលនេះ វ៉ាក់សាំងជាជំនួយភាគីចិនជួយដល់កម្ពុជាចំនួន ១.៣លានដូស ក្នុងនោះកម្ពុជាបានទទួលវ៉ាក់សាំងលើកទីមួយចំនួន៦០ម៉ឺនដូស និងលើកទីពីរនៅថ្ងៃ៣១មីនានេះ ចំនួន ៧០ម៉ឺនដូសបន្ថែមទៀត ដើម្បីឱ្យប្រជាជនកម្ពុជា អាចប្រើវ៉ាក់សាំងបានឆាប់ថ្ងៃរហ័សក្នុងការកាត់បន្ថយអត្រានៃការឆ្លងកូវីដ-១៩៕