Yearendyearend1140x150

អាជីវករ២នាក់នៅផ្សារអូរឫស្សីមាន«វិជ្ជមានកូវីដ១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជីវករ២នាក់ នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មាន«វិជ្ជមានកូវីដ-១៩»។ អាជីវករទាំង២នាក់ នេះ គឺម្នាក់ជាអ្នកលក់ខោអាវ និង ម្នាក់ទៀតជាអ្នកលក់គ្រឿងទេស ដោយអ្នកទាំង២ បានរកឃើញ «វិជ្ជមានកូវីដ១៩» កាលពីយប់ថ្ងៃទី២៩ និងយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។នេះបើតាមប្រធានផ្សារអូរឫស្សី បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍។

ក្រោយពីទទួលបានលទ្ធផលវិជ្ជមានពីក្រសួងសុខាភិបាល ប្រធានផ្សារអូរឫស្សី បានសម្រេចបិទតូបលក់ដូរដែលពាក់ព័ន្ធជាមួយអាជីវករជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត ។ចំណែកផ្សារទាំងមូលមិនទាន់ អាជ្ញាធរកំពុងរឹតបន្តឹងបន្ថែមទៀត។

គួរកត់សម្គាល់ថា ក្រោយពីទទួលបានព័ត៌មានវិជ្ជមានកូវីដនៅក្នុងផ្សារ អាជីវករក្នុងផ្សារ បានសម្រេចបិទតូបជាបន្តបន្ទាប់ដោយសារតែភាពភ័យខ្លាច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង