ចិន៖ បើគ្មានអ្វីប្រែប្រួលនោះទេ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានចំនួន៤រូបនឹងទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសចិននាពេលខាងមុខនេះ។
លោកស្រី ហួរ ឈុន អ៊ីង អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ៣០ ខែមីនា បានប្រកាសថា៖ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោកជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក Teodoro Locsin Jr រដ្ឋមន្ត្រីការបរទេសហ្វីលីពីននឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ខែមិនារហូតដល់ថ្ងៃទី ២ ខែមេសាខាងមុខនេះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន៕