Cctimesw1140xh150cm copy

​អ្នកដែលពាក់ព័ន្ធនឹងហាង«លក់ផ្លែឈេី ឡោ​ ម៉ុយសេង» គួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហាង«លក់ផ្លែឈេី ឡោ​ ម៉ុយសេង» ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅ ឬធ្វើការនៅទីតាំង ហាងលក់ផ្លែឈេី ឡោ​ ម៉ុយសេង ដែលមានទីតាំងនៅ ផ្ទះលេខ៥២៣, ផ្លូវ ព្រះមុនីវង្ស, សង្កាត់ បឹងកេងកង១, ខណ្ឌ ចំការមន ថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២១ ម៉ោងប្រហែល១១យប់ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ១៩ជាបន្ទាន់។ 

បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហាង«លក់ផ្លែឈេី ឡោ​ ម៉ុយសេង» គួរទៅធ្វើតេស្តរកកូវីដ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ។

ក្នុងសេចក្ដីជូនដំណឹងបានបន្ថែមទៀតថា សូមអ្នកដែលដឹងខ្លួនថាបានទៅ ឬពាក់ព័ន្ធ មេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង