Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់ជាង១៣ពាន់លានរៀលដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានសម្រេច ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ច ចំនួន១៣.១៨៣.២៦០.០០០រៀល (១៣ពាន់ លានរៀល) សម្រាប់ចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ លើកទី៣ និងលើកទី៤ នាពេលកន្លងមកនេះ។

លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានគូសបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តនេះផ្តល់ជូនដល់អង្គភាព មានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទ ល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤។

បើតាមលោក ម៉ក់ ជីតូ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ ថវិកាត្រូវផ្ដល់ជូន ចំនួន១.៧១៨.០៨១.០០០រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៥៩អង្គភាព។ដោយឡែក ថវិកាចំនួន ៤.៣៩៧.០៣៩.០០០រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន៩០៨នាក់។រីឯយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៤ ថវិកាត្រូវផ្ដល់ជូន ចំនួន២.១១៩.៥៨៧.៩៥៥រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៧២អង្គភាព ដោយឡែក ថវិកាចំនួន ៤.៩៤៨.២៨២.០៤៥រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន១.៣១៦នាក់។

សូមបញ្ជាក់ដែរថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ មានរយៈពេល១ឆ្នាំគឺ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ដោយឡែក លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: គ្រឿនពៀន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង