ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋជាបុគ្គលិក កម្មករ ឬអ្នកដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ទៅ«រោងចក្រឈ្មោះ ជិន ហាន » ឬធ្លាប់ពាក់ព័ន្ធនឹងអ្នកនៅរោងចក្រខាងលើនេះ ឆាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់។
បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ«រោងចក្រជិន ហាន » សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន។
ជាពិសេស បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥។
ដោយឡែក សម្រាប់អ្នកដែលធ្វើតេស្តរួចរាល់ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត។