ភ្នំពេញ ៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ បានប្រគល់ប្រាក់ចំនួន៣៩៦,៤៨០ដុល្លារ និង៦១៧,០០RMBដល់លោកវ៉ាងវ៉ិនធានឯកអគ្គរដ្ធទូតចិនប្រចាំនៅប្រទេសកម្ពុជា ដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើម «កូរ៉ូណា»។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានមានប្រសាសន៍ថា៖ ចាប់ពីប្រទេសចិនបានផ្ទុះមេរោគកូរ៉ូណាដ៏កាចសាហាវនេះភ្លាម ប្រជាជនខ្មែរចិននៅប្រទេសកម្ពុជាពិតជាយកចិត្តទុកដាក់នឹងសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជនចិនយ៉ាងខ្លាំង។
អ្នកឧកញ៉ាបានបន្តថា៖ ដើម្បីបង្ហាយទឹកចិត្តស្រលាញ់ជនជាតិចិន សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានចាប់ផ្តើមយុទ្ធនាការគៀងគរសប្បុរសជនគ្រប់មជ្ឈដ្ធានជួយឧត្ថម្ភនេះឡើង ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសប្បុរជនគ្រប់មជ្ឈដ្ធាន នឹងបានចូលរួមជាវិភាគទានយ៉ាងច្រើនជួយដល់រដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។
“ពួកយើងជឿជាក់ថា ក្រោមការចាត់វិធានការដ៏មានប្រសិទ្ធិភាពរបស់រដ្ធាភិបាលចិន និងការខិតខំតស៊ូរបស់ជនជាតិចិនទាំងអស់គ្នា ប្រទេសចិនប្រាកដជាប្រយុទ្ធឈ្នះនឹងជំងឺដ៏កាចសាហាវមួយនេះជាក់ជាមិនខាន។”អ្នកឧកញ៉ា ពុង ឃាវសែបញ្ជាក់។
ឯកអគ្គរដ្ធទូតចិនប្រចាំនៅប្រទេសកម្ពុជាលោកWang Wentian បានអរគុណ និង វាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរសរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។
លោកបានបន្តថា៖ សម្តេចហ៊ុន សែនបានបញ្ជាក់ជំហរថា នឹងរួមជាមួយប្រជាជនចិនជានិច្ច រួមសហការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា នេះសបញ្ជាក់អោយកាន់តែឃើញថាប្រទេសចិននិងកម្ពុជាពិតជាមិត្តដែកថែបពិតប្រាកដមែន។
ជាចុងក្រោយសម្ព័ន្ធខ្មែរចិននៅកម្ពុជាសង្ឃឹមថា ថវិការរបស់សប្បុរសជនទាំងអស់នឹង រួមចំណែកជួយដល់រដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរូណា និង ជួយសង្គ្រោះជីវិតអ្នកដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ។