ភ្នំពេញ៖ស្រ្តីជាជនជាតិចិនម្នាក់ដែលកំពុងផ្ទុកនូវវីរុសកូវីដ-១៩ នៅថ្ងៃទី ១៩ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃប្រទេសកម្ពុជា ធ្វើការវះកាត់សំរាលកូនដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ។នេះបើយោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
បើតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០ នាទី បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជាជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ។ ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។