Cctimesw1140xh150cm copy

ថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឱ្យធ្វើការល្បែងអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ជនជាតិថៃមួយក្រុមមានគ្នាចំនួន២១នាក់ដែលចំណាក់ស្រុកមកធ្វើការនៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ បានផ្ញើវីដេអូទៅកាន់សារព័ត៌មានថៃ ដើម្បីស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលថៃ ក្រោយពួកគេរងការឃុំខ្លួន និងបង្ខំឱ្យប្រកបរបរផ្លូវភេទ ក្នុងតំបន់កំពង់សោម ខេត្តព្រះសីហនុ។

សារព័ត៌មានមួយក្នុងខេត្តឈុនបុរីប្រទេសថៃ នៅថ្ងៃទី២៣នេះ បានរាយការណ៍ថា ថ្មីៗនេះមានជនជាតិថៃមួយក្រុមត្រូវបានគេបញ្ឆោតឲ្យធ្វើការផ្នែកល្បែងអនឡាញ ត្រូវបានជាប់ឃុំឃាំង ហើយស្ត្រីត្រូវបានគេបង្ខំឱ្យធ្វើពេស្យាចារ ហើយប្រសិនបើពួកគេចង់ត្រឡប់ទៅប្រទេសថៃវិញ ត្រូវបង់ប្រាក់១០ម៉ឺនបាត។

ដោយមិនអាចទ្រាំទ្របាន ក្រុមជនជាតិថៃទាំងអស់នោះ បានសម្រេចចិត្តផលិតជាវីដេអូឃ្លឹប ដើម្បីផ្ញើទៅកាន់អ្នកសារព័ត៌មាននៅស្រុកថៃ ដើម្បីស្វែងរកការអន្តរាគមន៍។ក្នុងវីដេអូឃ្លឹបនោះ ពួកគេបានអះអាងថា រូបគេបានចាញ់បោកទៅដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការងារបំរើសេវាកម្មលេងល្បែងអនឡាញ ដែលក្រុមហ៊ុនសន្យាផ្តល់ប្រាក់ខែ៣ម៉ឺនបាត។ពួកគេបានសុំឱ្យអ្នកយកព័ត៌មានជួយទាក់ទងអាជ្ញាធរថៃ ដើម្បីជួយឱ្យត្រឡប់ទៅស្រុកកំណើតវិញ។

ក្នុងវីដេអូនោះមាននិយាយថា ៖ ម៉ោងធ្វើការប្រចាំថ្ងៃរបស់ពួកគេគឺចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ហើយមានមនុស្ស ៦ នាក់នៅក្នុងបន្ទប់តែមួយ ខាងកាស៊ីណូបានបញ្ជូនមនុស្សនៅយាមកាម ២៤ ម៉ោងក្នុងមួយថ្ងៃ។ប្រសិនបើពួកគេមិនអាចរកលុយក្នុង១ថ្ងៃឱ្យបាន ៥០ម៉ឺនទៅ៦០ម៉ឺនបាតទេ គេវាយធ្វើបាបនិង ឃុំឃាំង។

ពួកគេបានបន្ថែមថា៖ អ្នកដែលមានលទ្ធផលការងារមិនបំពេញតាមតម្រូវការរបស់ម្ចាស់កាស៊ីណូកាត់ប្រាក់ខែ ហើយចុងក្រោយពួកគេមិនអាចទទួលបានប្រាក់ខែសូម្បីតែមួយសេន ប្រសិនបើពួកគេជាស្ត្រី នឹងត្រូវបង្ខំឱ្យបម្រើផ្លូវភេទ។ប្រសិនបើនរណាម្នាក់ចង់វិលត្រឡប់ទៅប្រទេសថៃវិញ តម្រូវឱ្យបង់ប្រាក់ ១០ ម៉ឺនបាត ហើយត្រូវបានគេគំរាមសម្លាប់បើសិនអ្នកណាម្នាក់ដែលមានគំនិតចង់រត់គេចខ្លួន។

ប្រភពដដែល អះអាងទៀតថា គេហទំព័រល្បែងស៊ីសងតាមអ៊ីនធើណេតនេះ វាដូចជាគេហទំព័រល្បែងភ្នាល់បាល់ដែរ ហើយថែមទាំងផ្លាស់ប្តូរឈ្មោះរបស់ខ្លួនឥតឈប់ឈរឈ្មោះចុងក្រោយគឺ “ក្រុមហ៊ុនessence” ។

អាស័យដ្ឋានរបស់អ្នកផ្ញើវីដេអូសុំការជួយសង្គ្រោះ គឺមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា។ក្រុងព្រះសីហនុដែល Khmer Times នៅពេលថ្មីៗនេះបានផ្សព្វផ្សាយលាតត្រដាងថា នៅក្នុងតំបន់សំបូរទៅដោយជនជាតិចិនស្នាក់នៅ ដោយប្រជាពលរដ្ឋទីនោះទំលាប់ហៅថា“China Town” មានវត្តមាននៃសកម្មភាពខុសច្បាប់ និង ឧក្រិដ្ឋកម្មជាច្រើន ហើយភាគច្រើនគឺពាក់ពន្ធ័នឹងជនជាតិចិន និង ល្បែងអនឡាញខុសច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ជនជាតិចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង