Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

គម្រោង"បង្កាត់គោដោយសិប្បនិម្មិត" បានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តគម្រោងស្តីពី "ការបង្កាត់គោដោយសិប្បនិម្មិត" ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក។បច្ចុប្បន្នគម្រោងនេះ គម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត និងបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករខ្មែរផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករចិញ្ចឹមគោជាលក្ខណពាណិជ្ជកម្ម ចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ ៣ សំខាន់គឺ៖ ពូជ ចំណី និងការថែទាំ។ក្រសួងបានរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោ ល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពតំបន់ត្រូពិច និងជាពិសេសមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើ ការណែនាំ ឬបង្កាត់ពូជជូនកសិករ ប្រយោជន៍ធ្វើការកែលម្អផលិតកម្មគោនាពេលអនាគតដើម្បី ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

បច្ចុប្បន្ន គម្រោង"ការបង្កាត់គោដោយសិប្បនិម្មិត" បានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង (នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៨ ខែមីនា)។

ដោយឆ្វេងយល់ពីអត្ថប្រយោជន៍នៃការបង្កាត់គោដោយសិប្បនិម្មិត គឺកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបា ទៅមេ ឬពីមេទៅបា ចំណេញពេលវេលា មានលក្ខណសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ ងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ល។ ប្រជាកសិករ ក៏ដូចជាម្ចាស់កសិដ្ឋាន បានសហការចូលរួមទទួលយក សេវាបង្កាត់នេះយ៉ាងសស្រាក់សស្រាំនៅទូទាំងខេត្តគោលដៅ។ ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ២០ ១៩ មកដល់ខែមីនា ឆ្នាំ២០២១ នេះគម្រោងសម្រេចបង្កាត់គោបានសរុបចំនួន ៧៤២៣ ក្បាល និងកូនកើតបានចំនួន ៤៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក។ ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន ៥៥៦០ដើម ផលិតទឹកអាសូត និងចែក ចាយបាន ១០ ០០០លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិតជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន ២១នាក់។ អគ្គនាយកដ្ឋានបានឲ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន ៣ ដែលគម្រោងនឹងត្រូវអនុវត្តចំពោះមុខគឺ៖

១- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។

២- បង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផល ប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។

៣- ពង្រឹកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង