.jpg?1616042988)
ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីកម្ពុជាសម្តេច សាយ ឈុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យមួយបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ។ការបញ្ចប់នេះ គឺធ្វើឡើងបន្ទាប់ពីវីដេអូស្តីពីសកម្មភាព របស់ឧកញ៉ា ឌួង ឆាយ ប្រើអំពើហិង្សាលើអតីតភរិយា ហើយត្រូវបានបង្ហោះចែកចាយតាមបណ្តាញសង្គមដោយមានអ្នករិះគន់ជាច្រើននាក់រួមទាំងហ្វេសប៊ុកសម្តេចផងដែរ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ មីនា បានធ្វើសំណើរមួយច្បាប់ដាក់ស្នើសុំទៅសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដើម្បីស្នើសុំបញ្ចប់គោរមងារ«ឧកញ៉ា»ពីឧកញ៉ា ឌួង ឆាយ។ការស្នើសុំនេះ គឺធ្វើឡើងបន្ទាប់ពីវីដេអូស្តីពីសកម្មភាព របស់ឧកញ៉ា ឌួង ឆាយ ប្រើអំពើហិង្សាលើអតីតភរិយា ហើយត្រូវបានបង្ហោះចែកចាយតាមបណ្តាញសង្គមដោយមានអ្នករិះគន់ជាច្រើននាក់រួមទាំងហ្វេសប៊ុកសម្តេចផងដែរ។
យោងតាមលិខិតរបស់សម្តេចសាយ ឈុំ ទូលថ្វាយព្រះមហាក្សត្របានបញ្ជាក់ថា សម្តេចបានទទួលសំណើរពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារជា ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ។ដូច្នេះសូមព្រះករុណាព្រះមហាក្សត្រមេត្តាប្រោសប្រទានដោយព្រះរាជហឬទ័យអនុគ្រោះ៕