ភ្នំពេញ៖ វ៉ាក់សាំងចំនួន១លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសារសម្លេងរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាយប់នេះ។
សម្ដេចហ៊ុន សែនបានមានប្រសាសន៍ថា សម្ដេចគ្មានអាថ៍កំបាំងអ្វីជាមួយប្រជាជននោះទេ ហើយរដ្ឋាភិបាលនឹងចាក់វា៉ក់សាំងជូនប្រជាពលរដ្ឋក្នុងរង្វង់១០ទៅ១៣លាននាក់ ។
សម្ដេចបន្តទៀតថា ពេលនេះកម្ពុជាបានស្រវាស្រទេញ ដោយបានចុះកុងត្រាទិញវ៉ាក់សាំងដែលអាចនឹងមកដល់ចំនួន១លាន៥សែនដូស នៅពេលខាងមុខនេះ។
បន្ថែមពីវ៉ាក់សាំងចំនួន១លាន៥សែនដូសនេះ កម្ពុជានឹងបញ្ជាទិញនូវវ៉ាក់សាំង Sinorpharm, Sinovac ចំនួន១លាន៥សែនដូសបន្ថែមទៀត ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Aztrazeneca នឹងមកបន្តបន្ទាប់ទៀត បន្ថែមពីនោះរដ្ឋាភិបាលនឹងរកទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson របស់អាមេរិកផងដែរ ។ ដូច្នេះសម្ដេចសូមឱ្យមានការទទួលខុសត្រូវជាក់លាក់ដាច់លើបញ្ហានេះ។