Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

មន្ត្រីខេត្តតាកែវ៖«រូបសំណាកបង្កង និងពងទាកូន»បង្ហាញពីមុខម្ហូបពេញនិយមរបស់ខេត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖ការសិក្សាគំរោង ស្ថាបនា រូបសំណាក់ បង្កង និងរូបសំណាក់ ពងទាកូន គឺគ្រាន់តែចង់បង្ហាញដល់សាធារណៈជន ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយម របស់ខេត្តតាកែវប៉ុណ្ណោះ។នេះបើតាមការអះអាងរបស់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ ចុះពិនិត្យសកម្មភាពការកែលម្អរតាមដងផ្លូវចូលក្រុងដូនកែវ និងសិក្សាគំរោងស្ថាបនារូបសំណាក បង្កង និងរូបសំណាក ពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពល ប្រចាំខេត្តតាកែវ ។

កម្មវិធីចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ថ្លែងថា សម្រាប់គំរោងស្ថាបនា រូបសំណាក បង្កង និងរូបសំណាក ពងទាកូន ក៏ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីគំរោងនេះឱ្យបានជាក់លាក់ និងទទួលយករាល់មតិរបស់សាធារណៈទាំងអស់មកពិនិត្យមើល ទៅតាមស្ថានភាពជាក់ស្ដែង ។

លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងថា ចំពោះការសង់រូបសំណាក់សម្គាល់ខេត្តតាកែវ មានរូប ព្រះវិស្ណុ គឺត្រូវបានអាជ្ញាធរសង់រួចរាល់ហើយ មានរូបព្រះវិស្ណុ រូបតាកែវ យាយកែវ រូបព្រះនាងលីវយី រូបតាសោម រូបលោកតាប្រាជ្ញឈួន ។ល។ នៅមានច្រើនកន្លែងទៀត និងនៅតាមបណ្ដាក្រុងស្រុកនីមួយៗ ដោយឡែកចំពោះការសិក្សាគំរោង ស្ថាបនា រូបសំណាក់ បង្កង និងរូបសំណាក់ ពងទាកូន នេះ គឺគ្រាន់តែចង់បង្ហាញដល់សាធារណៈជន ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយម របស់ខេត្តតាកែវប៉ុណ្ណោះ។


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង