Cctimesw1140xh150cm copy

សមាគមភ្នាក់ងារទេសចរកម្ពុជាសុំឱ្យរដ្ឋាភិបាលបន្ត និងបន្ថែមវិធានការជួយវិស័យទេសចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរកម្ពុជា

ភ្នំពេញ៖ ប្រធានសមាគមភ្នាក់ងារទេសចរកម្ពុជា អំពាវនាវដល់រាជរដ្ឋាភិបាលឱ្យបន្ត និងបន្ថែមចាត់វិធានការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីវិស័យទេសចរណ៍នៅកម្ពុជា កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរកម្ពុជា បានថ្លែងប្រាបើស៊ីស៊ីថាមស៍ ចាត់តាំងពីផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក មានភ្ញៀវទេសចរជាច្រើនបានលុបចោលនូវដំណើរកំសាន្តចុងសប្តាហ៍ក៏ដូចជាបុណ្យទានតូចៗជាដើម ហើយអាជីវកម្មទេសចរណ៍ និងភ្នាក់ងារទេសចរទាំងអស់ក៏មានការលុបចោលស្ទើរតែទាំងស្រុងផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកជំទាវបន្តថា នៅក្នុងដំណាក់កាលកូវីដនេះ អ្នកដែលអាស្រ័យនឹងវិស័យទេសចរណ៍ដូចជា មគ្គទេសទេសចរណ៍ បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាកាសចរ និងផ្សេងៗទៀតមានផលប៉ះពាល់ជីវភាពយ៉ាងខ្លាំង ហើយអាជីវកម្មទេសចរណ៍ភាគច្រើនត្រូវបានបិទផ្អាកជាបណ្តោះអាសន្ន។

លោកជំទាវបន្ថែមថា ខាងទីភ្នាក់ងារទេសចរក៏មិនហ៊ានធ្វើការរៀបចំនូវខ្សែទស្សនៈកិច្ចជូនភ្ញៀវទេសចរក្នុងស្រុកបានដែរ ជារួមគឺត្រូវចាំឱ្យស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានសភាពធូរស្រាលជាងមុនសិន ហើយត្រូវរួមគ្នាទប់ស្កាត់ស្ថានការនេះដើម្បីឈានទៅដល់ដំណាក់កាលនៃការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា។

បើតាមលោកជំទាវ ឆាយ ស៊ីវលីន ប្រសិនបើស្ថានភាពកូវីដ១៩នៅតែបន្តការរីករាលដាល អាជីវកម្មទេសចរណ៍នឹងមានផលប៉ះពាល់កាន់តែខ្លាំងឡើង ជាពិសេសម្ចាស់អាជីវកម្មមួយចំនួនអាចនឹងត្រូវរឹបអូសទ្រព្យសម្បត្តិដោយសារការជំពាក់ធនាគារ ឬបោះបង់ ឬប្តូរអាជីវកម្មរបស់ខ្លួនទៅប្រកបអាជីវកម្មផ្សេងៗទៀត ជាពិសេសអាចនឹងបាត់បង់ធនធានឬសមត្ថភាពផលិតកម្មទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារឡើងវិញ រួមទាំងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩។ ក្នុងចំណោមវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលបានជួយនោះ វិស័យទេសចរណ៍ក៏បានទទួលនូវការយកចិត្តទុកដាក់ផងដែរ ដោយរដ្ឋបន្តផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ក្នុង១ខែដល់កម្មករ និយោជិតម្នាក់។ក្រៅពីនេះ រដ្ឋក៏បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ បន្តពន្យាបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងលើកលែងបង់ប៉ាតង់ជាដើម។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទេសចរណ៍
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង