
ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត ត្រូវបានប្រកាសថា កញ្ញាក៏មានវិជ្ជមានចំពោះកូវីដ-១៩ផងដែរ។ នេះបើយោងតាមការប្រកាសតាមបណ្តាលសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង នៅថ្ងៃទី១០ ខែមីនានេះ។
បើតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុងមុននេះបន្តិចបានសរសេរថា «តារាចំរៀងផលិតកម្មហង្សមាស បានបញ្ជាក់មកខ្ញុំថា គាត់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ សូមអំពាវនាវបងប្អូនសិល្បករសិល្បការិនីដែលបានពាក់ព័ន្ធនឹងកញ្ញា សូមមេត្តាធ្វើទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាបន្ទាន់។»