Cctime 6monthsfree desktop
Cc times  web banner kh (2)

អាមេរិករារាំងយោធាមីយ៉ាន់ម៉ាក្នុងការបិទគណនីធនាគារ១ពាន់លានដុល្លារនៅទីក្រុងញូវយ៉ក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពដោយ៖ The Gardian 

អាមេរិក៖ មន្រ្តីនៅសហរដ្ឋអាមេរិក បានធ្វើការរារាំងយោធាមីយ៉ាន់ម៉ា ហើយដកសិទ្ធក្នុងការដកប្រាក់ចំនួនប្រមាណ១ពាន់លានដុល្លារ ចេញពីគណនីធនាគារក្រុងញូវយ៉ក បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាល កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ បើយោងតាមមនុស្សចំនួន០៣នាក់ ដែលដឹងពីបញ្ហាទាំងនោះ រួមមានមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ផងដែរ។

យោងតាមសារព័ត៌មានរ៉យទ័រ (Reuters) បានឱ្យដឹងថា ប្រតិបត្តិការយោធាមីយ៉ាន់ម៉ា ក្នុងការដកប្រាក់ចំនួនប្រមាណ១ពាន់លានដុល្លារនៅធនាគារក្រុងញូវយ៉ក កាលពីថ្ងៃទី០៤ ខែកុម្ភៈនេះ ក្នុងនាមធនាគារកណ្តាលមីយ៉ាន់ម៉ាត្រូវបានរារាំងដោយការការពារសុវត្ថិភាពរបស់ Fed ។

មន្រ្តីសហរដ្ឋអាមេរិកមិនបានពន្យល់ពីសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែបញ្ជាប្រតិបត្តិមួយបានចេញនៅថ្ងៃបន្ទាប់ដាក់ឈ្មោះធនាគារកណ្តាលមីយ៉ាន់ម៉ាជាផ្នែកមួយនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា។ បទបញ្ជានេះ បានអនុញ្ញាតឱ្យរឹបអូសទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល ក្រោយរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកន្លងទៅ។

ការប្រកាសអំពីបទបញ្ជាប្រតិបត្តិថ្មីត្រួសត្រាយផ្លូវសម្រាប់ការដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ និងអាជីវកម្មរបស់ពួកគេលោក Biden បាននិយាយនៅថ្ងៃទី ១០ ខែកុម្ភៈថាសហរដ្ឋអាមេរិកកំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍ពីការចូលប្រើប្រាស់មិនត្រឹមត្រូវដល់មូលនិធិ ១ លានដុល្លាររបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

ប្រភពពីរ បានប្រាប់រ៉យទ័រថា មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់មកបានបញ្ឈប់ការអនុម័តលើការផ្ទេរប្រាក់នេះរហូតដល់មានបទបញ្ជាប្រតិបត្តិមួយ ដែលចេញដោយប្រធានាធិបតី ចូបៃដិន បានផ្តល់ឱ្យពួកគេ នូវសិទ្ធិស្របច្បាប់ ដើម្បីរារាំងការពារសុវត្ថិភាពមិនឱ្យដកប្រាក់ចេញពីធនាគារដោយគ្មានកំណត់។

ប្រភពក៏បានបន្ថែមថា បទបញ្ជាប្រតិបត្តិត្រូវបានរៀបចំឡើង ដើម្បីផ្តល់ដល់រដ្ឋញូវយ៉កនូវសិទ្ធិអំណាចស្របច្បាប់ ដើម្បីកាន់កាប់ប្រាក់បំរុងរបស់ប្រទេសមីយ៉ាន់ម៉ា ចំនួន១ពាន់លានដុល្លារដោយគ្មានកំណត់។ អ្នកនាំពាក្យរបស់ធនាគារកណ្តាលញូវយ៉ក បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីអ្នកកាន់គណនីជាក់លាក់ទេ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

ប្រភពមួយបាននិយាយថា ដោយសារតែប្រតិបត្តិការទាក់ទងនឹងមីយ៉ាន់ម៉ា ត្រូវការការត្រួតពិនិត្យបន្ថែមទៀត ខណៈដែលប្រទេសនេះកាលពីឆ្នាំទៅ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់ក្រុមការងារពិសេសផ្នែកហិរញ្ញវត្ថុ សម្រាប់ការព្រួយបារម្ភអំពីការលាងលុយមួយផ្នែកដោយសារតែហានិភ័យនៃចំណូលពីការជួញដូរគ្រឿងញៀនត្រូវបានលាងសម្អាត។ ប្រាក់បំរុងរបស់មីយ៉ាន់ម៉ា នឹងត្រូវគ្រប់គ្រងដោយផ្នែកមួយនៃធនាគារញូវយ៉កដែលគេស្គាល់ថា ធនាគារកណ្តាល និងសេវាកម្មគណនីអន្តរជាតិ (CBIAS) ដែលធនាគារកណ្តាលជាច្រើនរក្សាទុកប្រាក់បំរុងដុល្លារអាមេរិកសម្រាប់គោលបំណងដូចជាការទូទាត់ប្រតិបត្តិការ។

គួរបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់មនុស្ស ៥៤នាក់ត្រូវបានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារ។ មនុស្សជាង ១៧០០ នាក់ត្រូវបានចាប់ខ្លួនរួម ទាំងអ្នកកាសែតចំនួន ២៩ នាក់។ ចំណែក សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប និងអង់គ្លេស បានចេញនូវទណ្ឌកម្មថ្មីៗជាច្រើន បន្ទាប់ពីរដ្ឋប្រហារ និងការបង្ក្រាបដ៏សាហាវជាបន្តបន្ទាប់ របស់កងទ័ពយោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង