Cctimesw1140xh150cm copy

ស្ថានទូតចិនអបអរសាទរសម្តេចហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលចាក់វ៉ាក់សាំងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ៤ មីនានេះ បានផ្ញើសារអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាវ៉ាកសាំងប្រភេទ Astra Zeneca ផលិតនៅឥណ្ឌា។

ស្ថានទូតចិន បានគូសបញ្ជាក់ថា ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុសក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំងក៏មិនបែងចែកជាប្រទេសណាដែរ។

ស្ថានទូតចិនអះអាងយ៉ាងដូច្នេះថា “សង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងដែលជាជំនួយរបស់ចិននិង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ។ សម្តេចក៏សូមជូនពរប្រជាជនកម្ពុជាមានសុខភាពល្អមាំមួននិងមានជីវភាពរស់នៅកាន់តែល្អប្រសើរ!”។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ៤ មីនានេះ បានទទួលចាក់វ៉ាកសាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលផលិតនៅឥណ្ឌា។ការចាក់វ៉ាក់សាំងនេះ គឺបន្ទាប់ពីសម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននាពេលកន្លងទៅ ដោយសារលើសអាយុ ខណៈវ៉ាក់សាំង AstraZeneca នេះសម្រាប់ចាក់លើមនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ។

ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយមានមន្ត្រីជាច្រើនរូបភាគច្រើនមានវ័យចាស់។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង