
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ៤ មីនានេះ បានទទួលចាក់វ៉ាកសាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលផលិតនៅឥណ្ឌា។ការចាក់វ៉ាក់សាំងនេះ គឺបន្ទាប់ពីសម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននាពេលកន្លងទៅ ដោយសារលើសអាយុ ខណៈវ៉ាក់សាំង AstraZeneca នេះសម្រាប់ចាក់លើមនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ។
ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយមានមន្ត្រីជាច្រើនរូបភាគច្រើនមានវ័យចាស់។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។