ភ្នំពេញ៖ មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់បានចូលផ្សារ ម៉ាក្រូ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។នេះបើតាមសេចក្តីប្រកាសព័ត៌មាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅល្ងាចថ្ងៃទី ១ មីនា ឆ្នាំ២០២១។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។