ហ្វីលីពីន៖ វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់ចិនបានដឹកទៅដល់ក្រុងម៉ានីល រដ្ឋធានីហ្វីលីពីន ហើយរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ។នេះជាវ៉ាក់សាំងកូវីដ ១៩ ដំណាក់កាលទីមួយដែលប្រទេសហ្វីលីពីនទទួលបានពីបរទេស។
លោកប្រធានាធិបតីហ្វីលីពីនDuterte និងលោកHuangXilian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន បានអញ្ជើញទៅទទួលវ៉ាក់សាក់នៅព្រលានយន្តហោះ ។
លោកDuterte បានថ្លែងអំណរគុណចំពោះជំនួយវ៉ាក់សាំងរបស់ប្រទេសចិន ដោយបានគូសបញ្ជាក់ថា ជំនួយនេះនឹងចូលរួមការយកជ័យជម្នះលើជំងឺកូវីដ ១៩ នៅប្រទេសហ្វីលីពីន ។ ព្រមពេលជាមួយគ្នានេះ លោក Duterte បានបង្ហើបទៀតថា បើសិនការរីករាលដាលនៃជំងឺឆ្លងអាចបញ្ចប់នៅក្នុងឆ្នាំនេះ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោកប្រធានរដ្ឋចិនស៊ីជីនភីង ៕