ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកសកម្មភាពអាជីវកម្មលើទីតាំងពាក់ព័ន្ធចំនួន៦ កន្លែង និងរកឃើញអ្នកពាក់ព័ន្ធនឹងកូវីដ-១៩ចំនួនជាង១៥០០នាក់។ការរកឃើញនេះ គឺក្រោយពីលទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុមានវិជ្ជមានវីរុសកូវីដ១៩ កើនឡើងដល់១៥នាក់។
ទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទមានដូចជា៖ សណ្ឋាគារជីនប៉ីទាំង៣សាខា អគារស្នាក់នៅរួមវ៉ាន់ឃឹឆឹងរបស់ក្រុមហ៊ុនជីនប៉ី សណ្ឋាគារហ័ងហ្គ័នជាយី(Crowne Plaza) និង អគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មកដល់ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ងុសំណាកតេស្តពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់ខាងលើសរុបចំនួន១៥៦២នាក់ ស្រីចំនួណ៥០៣នាក់។ ដោយសារកំណើនអ្នកឆ្លងវីរុសកូវីដ១៩មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ ហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមារញឹកយកវត្ថុសំណាកតេស្តពីអ្នកសង្ស័យមានចំនួនច្រើនឡើងៗ៕