Yearendyearend1140x150

ក្រសួងអប់រំផ្អាកសាលា​០២សប្តាហ៍នៅ​ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងគោលបំណងចៀសវាង និងបង្ការការរីករាលនៃវីរុសឆ្លងកូវីដ-១៩ ក្នុងសាលារៀន និងបន្តដល់សហគមន៍ទៀតកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្ដីប្រកាសក្រសួងអប់រំយុវជន និងកីឡា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រសួងអប់រំ បានណែនាំដល់ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាលទាំងឡាយ ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន ចំនួន០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង