កម្ពុជា៖ នៅល្ងាចថ្ងៃពុធ ទី២៤កុម្ភៈនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំជា បណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ជាសហគមន៍ថ្មី៕
