Yearendyearend1140x150
Img 0571

ត្រឹមថ្ងៃទី២៣កុម្ភៈខេត្តកណ្តាលមានអ្នកពាក់ព័ន្ធកូវីដជាង៧០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងចត្តាឡីស័ក។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៣ កុម្ភៈនេះ ខេត្តកណ្តាលមានប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួនជាង៧០០នាក់ ខណៈរដ្ឋបាលខេត្តកណ្តាលបានរៀបចំទីតាំងធ្វើចត្តាឡីស័កចំនួន១១ ក្នុងស្រុកចំនួន១០ ដើម្បីត្រៀមនៅពេលចំនួនមានការកើនឡើង។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បន្ទាប់ពីមានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន រដ្ឋបាលខេត្តកណ្តាល បានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដល់ពលរដ្ឋខ្មែរមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយមកដល់ពេលបច្ចុប្បន្ន គឺមានអ្នកពាក់ព័ន្ធកូវីដ១៩ដល់៧០៦នាក់។

បើតាមឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងចំណោមមនុស្សចំនួនជាង៧០០នាក់នោះ គឺមានជនជាតិចិនចំនួន ៥នាក់ ហើយពួកគេបានតម្រូវឱ្យស្នាក់នៅក្នុងផ្ទះផ្ទាល់ខ្លួន និងមានការយាមយ៉ាងតឹងតឹងពីសំណាក់សមត្ថកិច្ច និងនគរបាលខេត្ត។

អ្នកធ្វើចត្តាឡីស័កទាំងជាង៧០០នាក់នោះ គឺទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាលខេត្ត និងមានការរៀបចំបាយទឹកចំនួន៣ពេលសម្រាប់ប្រជាពលរដ្ឋដោយមិនឱ្យពលរដ្ឋណាជួបការលំបាកក្នុងពេលកំពុងធ្វើចត្តាឡីស័កឡើយ។នេះបើតាមការអះអាងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ។

គួរបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តមួយជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ហើយថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបិទសាលារៀន ក្លឹបកំសាន្ត ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកូវីដ១៩។គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ កម្ពុជារកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១១៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង