
កណ្តាល៖ដើម្បីចូលរួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព រដ្ឋបាលខេត្តកណ្ដាលបានសហការជាមួយដៃគូពាក់ព័ន្ធ គ្រោងដាក់ស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទីប្រជុំជនជ្រៃធំក្លាយជាទីក្រុងថ្មីមួយ នៅខេត្តកណ្តាល។
យោងតាមលទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តបានសហការយ៉ាងល្អក្នុងការថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងកម្លាំងសមត្ថកិច្ចឈរជើងនៅព្រំដែននៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិចតេយ្យភាព និងបូរណភាពទឹកដី៕