ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ កុម្ភៈនេះ បានប្រកាសច្រានចោលព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថា មានប្រជាពលរដ្ឋម្នាក់បានស្លាប់ដោយសារការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
ក្រសួងសុខាភិបាល បានចាត់ទុក ព័ត៌មាននេះថា ជាការផ្សាយប្រឌិត ខណៈដែលបច្ចុប្បន្នក្រសួងសុខាភិបាលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមមនុស្សមានអាយុដូចការចុះផ្សាយទេ។ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់សម្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំពោះក្រុមមនុស្សដែលបំពុលទាំងអស់នោះ។